ជូនចំពោះជនបរទេសទាំងអស់ដែលបម្រើការងារនៅក្រុមហ៊ុន(カンボジア語)

ជូនចំពោះជនបរទេសទាំងអស់ដែលបម្រើការងារនៅក្រុមហ៊ុន

 
ទោះបីជាក្រុមហ៊ុនស្ថិតក្នុងស្ថានភាពលំបាកគ្រប់គ្រងដោយសារការរីករាលដាលនៃមេរោគកូរ៉ូណាក៏ដោយ ការយកជនបរទេសជាហេតុផលដើម្បីបំពានលើអត្ថប្រយោជន៍ដែលនិយោជិតជនបរទេសត្រូវមានដូចជនជាតិជប៉ុន គឺមិនត្រូវបានអនុញ្ញាតឡើយ។
 
1.ករណីតម្រូវឲ្យនិយោជិតឈប់សម្រាក់ដោយសារស្ថានភាពក្រុមហ៊ុន ហើយតម្រូវឲ្យក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ព្យួរការងារ ក្រុមហ៊ុនចាំបាច់​ត្រូវផ្តល់ឲ្យនិយោជិតជនបរទេសដូចនឹងនិយោជិតជនជាតិជប៉ុន។
2.ប្រាក់ជំនួយដែលរដ្ឋផ្តល់ឲ្យក្រុមហ៊ុនដើម្បីការពារកន្លែងការងាររបស់និយោ​ជិត និយោជិតជនបរទេសក៏អាចប្រើបានដូចនិយោជិតជនជាតិជប៉ុនដែរ។
3.ពេលចង់ឈប់សម្រាកពីក្រុមហ៊ុន គឺអាចប្រើការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលដូចនិយោជិតជនជាតិជប៉ុនដែរ។
4.លើលសពីនេះទៅទៀត នៅពេលឈប់សម្រាកពីក្រុមហ៊ុនដោយសារសាលារបស់កូនត្រូវបានបិទ ក្រៅពីការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួល ប្រសិនបើក្រុមហ៊ុនមានរបបឈប់សម្រាកពិសេស គឺអាចប្រើការឈប់សម្រាកនោះបាន។
5.ក្រុមហ៊ុនមិនអាចបញ្ឈប់បុគ្គលិកដោយសេរីទេ។ ពេលក្រុមហ៊ុនចង់បញ្ឈប់និយោជិតជនបរទេស ចាំបាច់ត្រូវគោរពតាមច្បាប់បញ្ឈប់ដូចនិយោជិតជនជាតិជប៉ុនដែរ។

ពេលមានបញ្ហា សូមពិគ្រោះយោបល់ជាមួយនឹង​នាយកដ្ឋានការងារ ឬមន្ទីរត្រួតពិនិត្យស្តង់ដារការងារ ឬភ្នាក់ងារហេឡូវើកដែលមាននៅក្បែរកន្លែងស្នាក់នៅ។
(※ខ្លឹមសារខាងលើមានដូចនៅក្នុងខិត្តប័ណ្ណ)

Leaflet】(5/12)

○ព័ត៌មានតែងតែត្រូវបានសួរមាននៅទីនេះ។
ទៅកាន់សំនួរ&ចម្លើយសម្រាប់និយោជិត】(គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០)

○នាយកដ្ឋានការងារគឺជាកន្លែងដែលអាចពិគ្រោះយោបល់ដូចខាងក្រោម៖
・កំពុងជួបបញ្ហាទាក់ទងនឹងក្រុមហ៊ុនព្រមទាំងការងារ តែមិនដឹងថាគួរពិគ្រោះយោបល់នៅទីណា។
កន្លែងទំនាក់ទំនងរបស់នាយកដ្ឋានការងារមាននៅទីនេះ
※កន្លែងទំនាក់ទំនងជាអក្សរហ៊ីរ៉ាកាណា និងអក្សររ៉ូម៉ាជិ

○មន្ទីរត្រួតពិនិត្យស្តង់ដារការងារគឺជាកន្លែងដែលអាចពិគ្រោះយោបល់ដូចខាងក្រោម៖
・វិធីទទួលប្រាក់ឧបត្ថម្ភសម្រាប់ការព្យួរការងារ
・វិធីប្រើការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល
・ច្បាប់ស្តីពីការបញ្ឈប់ពីការងារ
・ចំណុចផ្សេងៗ ដូចជាប្រាក់ឈ្នួលនិងម៉ោងការងារ លក្ខខណ្ឌការងារ ។ល។
កន្លែងទំនាក់ទំនងរបស់មន្ទីរត្រួតពិនិត្យស្តង់ដារការងារមាននៅទីនេះ
※កន្លែងទំនាក់ទំនងជាអក្សរហ៊ីរ៉ាកាណា និងអក្សររ៉ូម៉ាជិ
  
○ភ្នាក់ងារហេឡូវើកគឺជាកន្លែងដែលអាចពិគ្រោះយោបល់ដូចខាងក្រោម៖
・វិធីស្វែងរកនិងការណែនាំការងារ
・វិធីទទួលធានារ៉ាប់រងការងារពេលឈប់ពីការងារ
កន្លែងទំនាក់ទំនងរបស់ភ្នាក់ងារហេឡូវើកមាននៅទីនេះ
※កន្លែងទំនាក់ទំនងជាអក្សរហ៊ីរ៉ាកាណា និងអក្សររ៉ូម៉ាជិ
 

○ប្រសិនបើចង់ដឹងបន្ថែមអំពីការឆ្លងនៃជម្ងឺកូរ៉ូណា ឬមានក្តីបារម្ភ សូមមើលនៅទីនេះ។
ភ្ជាប់ទៅកាន់គេហទំព័រកូរ៉ូណា